ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​គីប កម្រាលព្រំ និង​កន្ទេល របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ផៃ​លីន នៃ​ផ្សា​រ៉ុង​ក្លឿ​រ​

​ខេត្តបន្ទាយមានជ័យ ៖ នា​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​ករណី អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ខោអាវ​គីប កម្រាលព្រំ និង​កន្ទេល របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ ផៃ​លីន នៅ​ផ្សារ​រ៉ុង​ក្លឿ​រ ស្ថិតនៅ​ទល់មុខ​ផ្សារ​Big-C ស្ថិតក្នុង​ភូមិ​ដង​ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

សមត្ថកិច្ច​ថៃ បាន​បញ្ជាក់ថា ឃ្លាំង​ដែល​ត្រូវ​អគ្គិ​ភ​យ័​ឆាបឆេះ​នោះ​ជាឃ្លាំង​របស់​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ទុក​សម្រាប់​ដាក់​កម្រាលព្រំ កន្ទេល​ធំ និង​ខោអាវ​គីប គឺ​ឃ្លាំង​K-72 និង​K73 ហើយ​បើ​យោងតាម​អ្នកយាម​ឃ្លាំង​បាន​រៀបរាប់ថា មុនពេល​កើតហេតុ មានការ​ឆ្លង​ចរន្តអគ្គិសនី​ពីលើ​ដំបូង​ឃ្លាំង និង​មាន​ផ្កាភ្លើង​ធ្លាក់​ទៅលើ​ឃ្លាំង ក៏មាន​អគ្គិភ័យ​ឆាបឆេះ​តែម្តង ខណដែល​ឃ្លាំង​នោះ​ផ្ទុក​សុទ្ធតែជា​ក្រណាត់​ដែល​បណ្តាលឱ្យមាន​ការឆាបឆេះ​លឿន​ខ្លាំង ធ្វើឱ្យ​ឃ្លាំង​ចំនួន​ពីរ​ត្រូវ​ខូចខាត​ទាំងស្រុង​តែម្តង​។​

បើ​យោងតាម​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​នឹង​ឃ្លាំង​ផ្ទាល់​បាន​សន្និដ្ឋានថា ទាំង​សំបក​ឃ្លាំង និង​សម្ភារ​ដែល​បាន​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នោះ​អស់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៥.០០០.០០០​បាត​ឯណោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130