ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ប្រាជ្ញ ចន្ទ ឬ​លោក កា លាន ដែល​នឹងត្រូវ​ជំនួស​តំណែង​លោក ស៊ិ​ក ប៊ុន​ហុក ជា​ប្រធាន​គ​.​ជ​.​ប​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋសភា​កម្ពុជា បាន​បញ្ជូន​ឈ្មោះ​បេក្ខជន​ចំនួន​២​រូប រួមមាន​លោក​ប្រាជ្ញ ចន្ទ និង​លោក​កា លាន ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជ្រើស​រើសយក​បេក្ខជន​តែ​មួយរូប​ដាក់ជូន​រដ្ឋ​សភា​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បិះ​ឆ្នោត ជំនួស​តំណែង​លោក​ស៊ិ​ក ប៊ុន​ហុក ដែល​បាន​លាឈប់​ដោយ​បញ្ហា​សុខភាព​។​

សូមជម្រាបថា លោក​ប្រាជ្ញ ចន្ទ ជា​អតីត​ប្រធាន​គណកម្មការ​ទី​១​នៃ​រដ្ឋសភា​និង​លោក​កា លាន ត្រូវបាន​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ពិនិត្យថា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​និង​អាច​ទទួល​យកមក​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គ​.​ជ​.​ប​។​

អ្នកវិភាគ ភាគច្រើន​បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជ្រើសរើស​លោក​ប្រាជ្ញ ចន្ទ សម្រាប់​មុខតំណែង​ដ៍​មាន​សារៈសំខាន់​នោះ ដោយយោង​លើ​លក្ខណៈសម្បត្តិ​របស់​បេក្ខជន​ទាំង​២​រូបនោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130