ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​ចុះ​ពិនិត្យ​ក​ឈាបនដ្ឋាន​សម្រាប់​បូជាសព អ្នកជំងឺ​កូ​វីដ​-១៩

​ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ រួមទាំង​មន្ត្រី​ពាក់​ព​ន្ធ័​នៅ​ព្រឹក​អង្គារ ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក្រុម​ជាង កំពុង​ស្ថាបនា​ឈាបនដ្ឋាន សម្រាប់​បូជាសព​អ្នកជំងឺ កូ​វីដ​-១៩ ស្ថិតនៅ​វត្ត​ស្រី​សិទ្ធ ក្នុងភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​លោ អភិបាលខេត្ត បាន​ណែនាំ​ដល់ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដែល​ទទួលបន្ទុក​ការសាងសង់​ឈាបនដ្ឋាន ត្រូវធ្វើ​ការត្រួតពិនិត្យ​មើល​ឱ្យ​ត្រឹមត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​បានយូរ​អង្វែង​។​លោក​ថា ការសាងសង់​ឈាបនដ្ឋាន​បូជាសព​អ្នកស្លាប់​ដោយ​ជំងឺ កូ​វីដ​-១៩ នេះ ដើម្បី​ប្រការ​ទុកជាមុន​នៅពេល​មានការ​ចាំបាច់ ហើយ​មិន​មានន័យថា ក្នុង​ខេត្តតាកែវ​ទាំងមូល​មាន​ករណី​ឆ្លង​កូ​វីដ​ច្រើន ឬ​មាន​អ្នកជំងឺ​ច្រើន​ធ្ងន់ធ្ងរ​នោះទេ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កន្លង​ទៅ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី ខេត្ត រៀបចំ​សាងសង់​ឈាបនដ្ឋាន ឬ​កន្លែង​បូជាសព សម្រាប់​អ្នកស្លាប់​ដោយ​ជំងឺ កូ​វីដ​១៩​ដោយ​មិន អនុញ្ញាតឱ្យ​មានការ​បញ្ចុះ​សព​ឡើយ​លើកលែងតែ​ជនជាតិខ្មែរ​អ៊ីស្លាម និង​ជនជាតិដើម​ភាគតិច​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130