ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​នគរបាល​ស្រុក​បសេដ្ឋ បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័ ចំនួន​៣​នាក់​

​ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​បសេដ្ឋ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​នឹង​៣០​នាទី បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​ភូមិ​សំបូរ​មាស ឃុំ​ផុង ដោយបាន​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ចំនួន​៣​នាក់​រិ​ប​អូស​ភស្តុតាង​មួយចំនួន​ថែមទៀត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឯម ភឿន ហៅ ឡឺម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​២-​ឈ្មោះ យឿន ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​សំបូរ​មាស ឃុំ​ផុង ស្រុក​បសេដ្ឋ​, ទី​៣-​ឈ្មោះ ដួង តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្រែ​រលួស ឃុំ​ផុង ស្រុក​បសេដ្ឋ​។​

ចំណែក​វត្ថុតាង​ដកហូត​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ២​កញ្ចប់ (១​តូច និង ១​មធ្យម​), ម៉ូតូ​១​គ្រឿង រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ករណីនេះ​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130