ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ាឡេស៊ី អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Pfizer សម្រាប់​ក្មេង​អាយុ ១២​ឆ្នាំ​ឡើងទៅ​

​ម៉ាឡេស៊ី ៖ អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី លោក Noor Hisham Abdullah និយាយថា អាជ្ញាធរ​ត្រួតពិនិត្យ​ឱសថ​នៃ​ប្រទេស​ម៉ាឡេស៊ី បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Pfizer-BioNTech សម្រាប់​ក្មេង​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើងទៅ បន្ទាប់ពី​ប្រទេស​នេះ កំពុង​ជួប​រលក​ឆ្លង​ថ្មី​ដ៏​អាក្រក់ ។​

​លោក Noor Hisham Abdullah ធ្លាប់បាន​និយាយថា កុមារ​ដែលមាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧ ឆ្នាំ នឹងត្រូវ​បញ្ចូល​ទៅក្នុង យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ក្នុងដំណាក់កាល​ទី ៥ ដែល​ទំនងជា​នឹង​ចាប់ផ្តើម​នៅ​ខែសីហា ។​

​លោក​បាន​និយាយថា រហូតមកដល់​ពេលនេះ​មានតែ​ក្រុមហ៊ុន Pfizer ប៉ុណ្ណោះ ដែល​បានដាក់​ពាក្យស្នើសុំ​វ៉ាក់សាំង​នេះ ប្រើប្រាស់​ទៅលើ​កុមារ ខណៈ​បច្ចុប្បន្ននេះ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ដែលមាន​នៅក្នុង​ប្រទេស បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ ទីភ្នាក់ងារ​និយតកម្ម​ឱសថ​ជាតិ (NPRA) អាច​ចាក់​តែ​ចំពោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ប៉ុណ្ណោះ ។​

​លោក​វេជ្ជបណ្ឌិត Noor Hisham បាន​បន្ថែមថា ពួកគេ​នឹងធ្វើ​ឲ្យ​ប្រសើរឡើង នូវ​កម្រិត​សុខភាព​សាធារណៈ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​រោគរាតត្បាត​កូ​វីដ ១៩ តាមរយៈ​លទ្ធកម្ម​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង ដែល​ត្រូវបាន​វាយតម្លៃ​លើ​គុណភាព​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដោយ NPRA និង​ត្រូវ​បានអនុម័ត​ដោយ DCA ។ លោក​បាន​និយាយថា រដ្ឋាភិបាល​ក៏បាន​ប្តេជ្ញាចិត្ត ដើម្បី​ធានា​ដល់​ប្រជាជន​ម៉ាឡេស៊ី ឲ្យ​ទទួលបាន​ការចាក់​វ៉ាក់សាំង ស្របតាម​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ​រោគ ។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ពេលនេះ ប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប ៦៦៧,៨៧៦ ករណី និង​មាន​អ្នកស្លាប់ ៣,៩៦៨ នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន ៥៨៦,៨៦៤ នាក់ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130