ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តស្វាយរៀង រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​៦២​នាក់ ខណៈ​ជាសះស្បើយ​៣៧​នាក់ និង​ស្លាប់​ម្នាក់​

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្ត​ស្វាយរៀង នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​សេចក្ដីជូនដំណឹង​ស្ដីពី​ការរកឃើញ​ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦២​នាក់​បន្ថែម ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​មាន​អ្នកជា​សះស្បើយ​ថ្មី ៣៧​នាក់​ទៀតផង​ដែរ ខណៈ​អ្នក​ស្លាប់មាន​ម្នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា​នេះ ខេត្តស្វាយរៀង​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១,៦៣២​នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ ១,១១២​នាក់ កំពុង​ស្រាក​ព្យាបាល ៥០៧​នាក់ ព្រមទាំង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ ១២​នាក់​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130