ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​និង​អង់គ្លេស​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព​និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស លោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ មិត្តភាព​និង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា និង​បាន អបអរសាទរ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន និង​លើកឡើងថា​តើ​ចក្រភព​អង់គ្លេស​អាច​នឹង​ជួយ​អ្វី​កម្ពុជា​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​កម្ពុជា​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខទៀត​។ ការ​ថ្លែង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា នៅក្នុង​អំឡុង​នៃ​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​និង​ដៃគូ ដោយ​ក្នុងនោះ​បានលើកឡើង​ពី​ប្រធានបទ​មួយចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចប្រជុំ COP26 ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​កិច្ចការ​អាទិភាព​នានា​ដែល​ប្រទេស ទាំងពីរ​នឹងធ្វើ​រួមគ្នា ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ឆ្លង ដែន និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជាដើម​។

​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ដូ​មី​និក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​។ លោក​រដ្ឋមន្ត្រី​អង់គ្លេស បាន​សង្កត់ធ្ងន់​ផងដែរ​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​ដែល​រហូតមក​ទល់​ពេលនេះ​មាន​រយៈពេល ៣០ ឆ្នាំ​ហើយ​ដែល​ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា​។​លោក​រដ្ឋមន្ត្រីក្រសួង ការបរទេស​ក៏បាន​កោតសរសើរ​ចំពោះ​អភិវឌ្ឍ​រីកចម្រើន​ដែល​កម្ពុជា​សម្រេចបាន​។

លោក​រដ្ឋមន្ត្រី​រដ្ឋការ​បរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​ក៏ បាន​ថ្លែងថា​ការអញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅពេលនេះ​របស់លោក​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​និង​ជា​ដៃគូ និង​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រទេស​កម្ពុជា និង​ជួយ​ប្រទេស​កម្ពុជា​ដើម្បីឱ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​។ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​ក៏បាន​សាកសួរ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា តើ​អង់គ្លេស​អាចជួយ​អ្វី​បាន​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។

លោក សាយ សំ​អាល់ បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កំ​មិន​វ៉ែល និង​អភិ វឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​អំពី​កិច្ច​ការដែល​ក្រសួងបរិស្ថាន​សម្រេចបាន​ក្នុង​កិច្ចការពារបរិស្ថាន និង​ការ​អភិ រក្ស​ធនធានធម្មជាតិ​។​លោក​រដ្ឋមន្ត្រី សាយ​សំ​អាល់ បាន​ជម្រាបជូន​រដ្ឋមន្ត្រី​អង់គ្លេស​ថា​អ្វីដែល​ចក្រភព អង់គ្លេស​អាចជួយ​កម្ពុ​ជា​បាន​ក្នុង​វិស័យ​បរិស្ថាន​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កិច្ចការ​បរិស្ថាន​និង​ធនធានធម្មជាតិ បង្កើន​ភាពជា​ដៃគូ​ផ្នែក​ពាណិជ្ជ កម្ម និង​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​។ លោក​បន្តថា នៅក្នុង​វិស័យ​បរិស្ថាន អង់គ្លេស​អាច​ទិញ​ឥណទាន​កាបូន ហើយ​ថវិកា​នោះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បម្រើឱ្យ ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច មូលដ្ឋាន​តាមរយៈ​ការផ្តល់​ជម្រើស​ថ្មី មុខរបរ និង​ចំណូល​សម្រាប់ ប្រជាពលរដ្ឋ​។​

ដើម្បី​ជួយ​ក្រសួងបរិស្ថាន​លើ​កិច្ចការងារ​បរិស្ថាន​និង​ធនធានធម្មជាតិ រដ្ឋមន្ត្រី​ការ​បរ ទេ​សកំ​មិន​វ៉ែល​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​សន្យាថា​នឹង​បញ្ជូន​ក្រុម​បេសកកម្ម​ជំនាញ​មក​កម្ពុជា​ដើម្បី​សិក្សា​ពី​តម្រូវការ​របស់​កម្ពុជា​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130