ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

២២ ករណី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន Delta Plus ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា​

ឥណ្ឌា ៖ រដ្ឋាភិបាល​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​អង្គា​រថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus ចំនួន​២២​ករណី ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​វីរុស Delta Plus ថ្មី​នេះ បានកកើតឡើង ដោយសារតែ​ធាតុ​បំប្លែង​នៅក្នុង​វីរុស​ប​ម្លែ​ង​ខ្លួន Delta ឬ B.1.617.2 ដែល​ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ជា​វីរុស​ដែល​ជំរុញ​ឲ្យ​មាន​រលក​ទី ២ ដ៏​សាហាវ ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Rajesh Bhushan បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​“ ២២ ករណី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus ត្រូវបាន​គេ​រកឃើញ​នៅ​រដ្ឋ Maharashtra, Kerala និង រដ្ឋ Madhya Pradesh នៅក្នុង​ប្រទេស​។

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា “​ផ្អែកលើ​ការរកឃើញ​ថ្មីៗ​នេះ​របស់ INSACOG ក្រសួងសុខាភិបាល​បានប្រកាសថា ក្រសួង​បាន​ជូនដំណឹង និង​ណែនាំ​ដល់​រដ្ឋ Maharashtra រដ្ឋ Kerala និង​រដ្ឋ Madhya Pradesh ទាក់ទង​នឹង​វីរុស​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​ទាំងនេះ​” ។​

​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​និយាយថា វិ​រុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus បច្ចុប្បន្ន​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​៩ រួមមាន ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី ឥណ្ឌា ព័រ​ទុយ​ហ្គា​ល់ ស្វី​ស នេ​ប៉ាល់​និង​ចិន​។ ទន្ទឹមនឹងនោះ​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ប្រទេស​ឥណ្ឌា​បាន​ព្រមាន​ថា Delta Delta អាច​នឹង​បង្ក​ជា​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​នេះ​។​

​ទន្ទឹមនឹងនេះ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះក្រោម ៥០០០០​ករណី ក្នុង​រយៈពេល​៩១​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​។ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤២.៦៤០ នាក់​ខណៈពេលដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៣៨៩.៣០២ នាក់​ជាមួយនឹង​អ្នកស្លាប់​ថ្មី ១.១៦៧ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130