ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង​បា​ដា​ដ ផ្ដាច់ជីវិត​មនុស្ស​២៨​នាក់​

​អ៊ីរ៉ាក់ ៖ ប្រភពពី​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បាន​និយាយថា​យ៉ាងហោចណាស់​មនុស្ស ២៨ នាក់​បាន​ស្លាប់​និង​៦៦​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​គ្រាប់បែក​មួយ​នៅក្នុង​ផ្សារ​មួយ​នៅ​ភាគ​ខាងកើត​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ច័ន្ទ​។​

​ប្រភព​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​គ្រាប់បែក​មួយ​គ្រាប់​បាន​បំផ្ទុះ​នៅ​ផ្សារ​ទំនើប​មួយ​ដែលមាន​មនុស្ស​កុះករ​នៅក្នុង​ទីក្រុង​សាដ​ស៊ី​ជាយក្រុង​ជាយក្រុង​បា​កដាដ​មុនពេល​ថ្ងៃ​លិច​ដោយ​បំផ្លាញ​ហាង​តូប​ក្បែរៗ​នោះ​និង​បំផ្លាញ​អគារ​ជុំវិញ​ផងដែរ​។​

​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា​ព័ត៌មាន​បន្ថែម​នឹងត្រូវ​បានចេញ​ផ្សាយ​បន្ទាប់ពី​ការស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ​។​

​យុវជន​ម្នាក់​នៅឯ​ផ្សារ​និយាយថា​៖«​ការផ្ទុះ​នេះ​បាន​បំផ្លាញ​ហាង​របស់​យើង​ហើយ​មនុស្ស​ជាច្រើន​នៅទីនេះ​ត្រូវបាន​សម្លាប់​និង​រងរបួស​…​ប្រជាជន​ទាំងអស់​នៅទីនេះ​ក្រីក្រ​ហើយ​មិនអាច​ប្រក​បរបរ​ចិញ្ចឹមជីវិត​បានទេ​»​។ ។​

​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​គឺ​កម្រ​មាន​ណាស់​នៅ​ទីក្រុង​បា​កដាដ​ព្រោះ​ស្ថានការណ៍​សន្តិសុខ​មាន​ភាពប្រសើរឡើង​នៅ​អ៊ីរ៉ាក់​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​កាលពី​ចុងឆ្នាំ ២០១៧ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130