ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Ronaldo ចេញមក​បញ្ជាក់​ច្បាស់ៗ​ពី​អនាគត​ជាមួយ Juventus

​កីឡា ៖ តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានសំរេច​ចិត្ត​ស្នាក់នៅ​ជាមួយ​ក្រុម Juventus សម្រាប់​យុទ្ធនាការ ២០២១-២២ បន្តទៀត​។​

​កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣៦​ឆ្នាំ​រូបនេះ នៅ​សេសសល់​កុងត្រា​ជាមួយ Juventus តែមួយ​រដូវ​កាល​ទៀត​ប៉ុណ្ណោះ ដូច្នេះ​រូបគេ​អាច​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​បាន​ក្រោយ​បញ្ចប់​រដូវ​កាល​ថ្មី​ខាងមុខ ហើយ រូបគេ​តែងតែមាន​ពាក្យ​ចចាមអារ៉ាម​ក្នុងការ​ផ្លាស់​ទៅកាន់ Paris Saint Germain និង Manchester United​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​បើ​យោងតាម​សារព័ត៌មាន Gazzetta dello Sport បានអោយដឹងថា Ronaldo ចង់​ស្នាក់នៅ​ទីក្រុង Turin យ៉ាងហោចណាស់​មួយ​រដូវ​ទៀត មុនពេល​ថ្លឹងថ្លែង​ជម្រើស​របស់គាត់​នៅ​រដូវក្តៅ​ខាងមុខនេះ​។​

Juve គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ជាច្រើន​ដែល​បាន​ទទួលរង​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​កំឡុង​ជំងឺ​កូ​វីដ​១៩ ហើយ​ពួកគេ​កំពុង​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​។​

សូមជម្រាបថា ចាប់តាំងពី​ផ្ទេរចេញ Real Madrid ក្នុង​ឆ្នាំ ២០១៨ មក Ronaldo បានបង្ហាញ​ខ្លួន ១៣៣ ប្រកួត​ឱ្យ Juventus ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១០១ គ្រាប់​និង​បញ្ជូន​បាល់​ឲ្យ​ដៃគូរ​ចំនួន​២២ លើក​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130