ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទីប្រឹក្សា​កំពូល​របស់​លោកស្រី ស៊ូ​ជី ស្លាប់​ដោយ​កូ​វីដ​នៅ​ពន្ធនាគារ​យោធា​

មី​យ៉ាន់​ម៉ា​៖ ក្រុម​អាជ្ញាធរ​បាន​និយាយថា ទីប្រឹក្សា​កំពូល​របស់​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ជា​អ្នកធ្វើ​យុទ្ធនាការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​រឹងមាំ​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បាន​ឆ្លង​វីរុស COVID-19 នៅក្នុង​ពន្ធនាគារ​។​

​លោក Nyan Win សមាជិក​ជាន់ខ្ពស់​ជើងចាស់ និង​ជា​អតីត​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា (NLD) ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi មាន​វ័យ ៧៨​ឆ្នាំ​។ រូបលោក​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រដ្ឋប្រហា​រ​ថ្ងៃទី​១ ខែកុម្ភៈ​ដែល​បាន​ទម្លាក់​គណបក្ស NLD ចេញពី​អំណាច ហើយ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ Insein ដោយ​ការចោទប្រកាន់​ពី​ការបះបោរ​។

​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ជា​ឈ្មោះ​យោធា​ហៅ​ដោយ​ខ្លួនឯង លោក Zaw Min Tun បាន​និយាយថា លោក U Nyan Win ត្រូវបាន​គេ​រកឃើញ​មាន​រោគសញ្ញា COVID-19 នៅ​ថ្ងៃទី​១១ ខែកក្កដា ហើយ​បាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​ទូទៅ​យ៉ាង​ហ្គោ​ន​ដើម្បី​ទទួល​ការព្យាបាល​។ លោក​បាន​ស្លាប់​នៅ​ព្រឹក​នេះ​ម៉ោង ៩​ព្រឹក​នៅ​មន្ទីរពេទ្យ​។ លោក​បាន​បន្ថែមថា លោក Nyan Win មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130