ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​ច្រានចោល​សំណើ​ដឹក​លើស​ទម្ងន់​របស់​ថៅកែ​ទ្បាន​ដឹក​ដី​

យោងតាម​សេចក្តីប្រកាស​ពត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានប្រកាស​ច្រានចោល​សំណើ​របស់​ថៅកែ​ឡាន​ដឹក​ខ្សាច់​ដែល​សុំ​ដឹក​ខ្សាច់​លើស​ទម្ងន់​កំណត់ និង​កុំ​មានការ​ឃាត់ទុក​រថយន្ត​មួយឆ្នាំ​ពេលធ្វើ​ខុស​នឹង​ច្បាប់​នេះ​។

សូមជម្រាបថា កាលពី​ម្សិលមិញ​ក្រុម​បើកឡាន​ដឹក​ខ្សាច់​ធំៗ​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា ដោយ​សុំ​ឲ្យ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុម​ខ្លួន​អាច​ដឹក​ខ្សាច់​លើ​ទម្ងន់​កំណត់​នៃ​ច្បាប់ ។​អាច​និយាយ​បើ​ឡាន​ដឹក​បាន ២០​តោន​គឺ​សុំ​ដឹក​លើស​ដល់​ទៅ ២៥​តោន និង​កុំ​មានការ​ឃាត់ទុក​រថយន្ត​មួយឆ្នាំ​ពេលធ្វើ​ខុស​នឹង​ច្បាប់​នេះ​។

ប៉ុន្តែ​តាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា សំណើសុំ​ទាំង​៣​ចំណុច​របស់​ក្រុម​ទ្បាន​ដឹក​ដី មិនអាច​ដោះស្រាយ​តាម​សំណូមពរ​បានឡើយ ដោយហេតុថា​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង មាត្រា​២៦ និង មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

ម្យ៉ាងទៀត ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ​រថយន្ត ធុន​ធ្ងន់ គួរតែ​ចូលរួម​សហការ​អនុវត្ត​វិធានការ​ច្បាប់​ទាំងអស់គ្នា ដើម្បី​ធានា​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្បកា​រ្យផ្លូវ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស និង​ជាប់​រឹងមាំ​តាម​អាយុកាល​បច្ចេកទេស​កំណ​ត់ ស្របតាម​កម្រិត ស្តង់ដា​នៃ​ការសាងសង់ ហើយក៏​អាច​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​លើ​ការជួសជុល​ថែទាំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ខូចខាត​ដោយសារ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130