ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៥,៣៥៧​ករណី​ទៀត​និង​ស្លាប់​៣៦​នាក់​

​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥,៣៥៧​ករណី​ទៀត និង​អ្នកជំងឺ​ចំនួន​៣៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើតាម​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News​។​

​បើតាម​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​១៤​នាក់​ប៉ុណ្ណោះ​ជា​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស ក្រៅពីនោះ​ករណី​ឆ្លង​នៅក្នុង​ស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​តែឯង​រ៉ាប់​រ៉ង​ចំនួន ៣,៥៥៦​ករណី​។​

​សូម​ជ​ម្រ​ប​ថា គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៦៨,១៧៧​នាក់ ក្នុងនោះ​ស្លាប់​៣៧០​នាក់ និង​ជាសះស្បើយ​ចំនួន ១១,៩៧១​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130