ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះទឹកជំនន់​នៅ​ចិន សម្លាប់​មនុស្ស​កើន​ដល់​២៥​នាក់​ហើយ​

​ប៉េកាំង ៖ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្ត Henan​ភាគ​កណ្តាល​ប្រទេស​ចិន បានសម្លាប់​មនុស្ស​កើន​ដល់​២៥​នាក់​ហើយ ខណៈ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​កំពុង​ជាប់គាំង​ក្នុង​រថភ្លើង​ក្រោម​ដី​មួយ នៅក្នុង​ទីក្រុង Zhengzhou​ដែល​កំពុង​ជន់​លិច​ដោយ​ទឹកជំនន់​បង្កឡើង​ដោយ​ទឹកភ្លៀង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន CNA កាលពី​យប់មិញ​។​

​ប្រជាជន​ប្រមាណ ១​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង Zhengzhou​នៃ​ខេត្ត Henan ដែលជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ ទៅកាន់​ទី​សុវត្ថិភាព ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​និង​ផ្លូវថ្នល់​ត្រូវបាន​រំខាន​។ ទំនប់ទឹក​និង​អាង​ស្តុក​ទឹកបាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ហើយ​កងទ័ព​រាប់ពាន់​នាក់​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅក្នុង​ខេត្ត​នេះ​។​

​អាជ្ញាធរខេត្ត Henan ដែលមាន​ប្រជាជន​ប្រមាណ ៩៤​លាន​នាក់ បានប្រកាស​ភាពអាសន្ន​កម្រិត​ខ្ពស់បំផុត ចំពោះ​បញ្ហា​អាកាសធាតុ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខុសពី​ធម្មតា ហើយ​ទីក្រុង​ចំនួន ១២ បាន​រង​ផលប៉ះពាល់ ដោយ​ក្នុងនោះ​ផ្លូវ​សំខាន់ៗ​ត្រូវបាន​បិទ ហើយ​ជើងហោះហើរ​ជាច្រើន ត្រូវ​បង្ខំចិត្ត​លុបចោល​ផងដែរ​។​

​គួរ​បញ្ជាក់ថា បរិមាណ​ទឹកភ្លៀង​ក្នុង​រយៈពេល ០៣​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ទីក្រុង Zhengzhou ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​បរិមាណ​ទឹកភ្លៀង នៅក្នុង​រយៈពេល ១​ឆ្នាំ​ពេញ​។ ព្យុះភ្លៀង​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​វាយប្រហារ​នៅក្នុង​តំបន់ យ៉ាងហោចណាស់ ២៤​ម៉ោង​បន្ទាប់​ទៀត​។ ដោយឡែក​ទីក្រុង ឡ​យ៉ាង (Luoyang) ក៏​ទើប​ចេញ​សេចក្តី​ព្រមាន ពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​ផងដែរ ដោយសារតែ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក និង​កម្រិត​ទឹក​កើនឡើង​ខ្ពស់​ហួសប្រមាណ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130