ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កំណត់ត្រា​ថ្មី ! ថ្ងៃនេះ​ថៃ​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​រហូតដល់​ទៅ ១៣.៦៥៥ ករណី​

​បាងកក ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ​បំបែក​កំណត់ត្រា​ទៀតហើយ​ទៅដល់​១៣.៦៥៥ ករណី​និង​អ្នកស្លាប់​ថ្មី ៨៧ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមក​

​ក្រសួងសុខាភិបាល​ថៃ បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺ មាន​ចំនួន ១៣.១១០ ករណី​ជា​ប្រជាជន​ទូទៅ​និង ៥៤៥ នាក់​ទ​ផរ​ក្នុងចំណោម​អ្នកទោស​ពន្ធនាគារ​។​

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ​អាជ្ញាធរ​សុខាភិបាល បានប្រកាសថា​អ្នកជំងឺ​Covid-19 ចំនួន ៧.៩២១ នាក់​បានជា​សះស្បើយ​ហើយ​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130