ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Real រកបាន​ម្ចាស់​អាវ​លេខ ៤ ជំនួស​តំណែង Ramos ហើយ​

​កីឡា ៖ Real Madrid បានប្រកាស​ផ្ដល់​អាវ​លេខ​៤ ដល់​ខ្សែការពារ​ចំណូល​ថ្មី David Alaba បន្ទាប់ពី Ramos ចេញទៅ PSG​។​

​ការប្រកាស​ផ្ដល់ជូន​អាវ​លេខ​ពិសេស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី Real បានបង្ហាញ​ខ្លួន​ខ្សែការពារ David Alaba ជា​ផ្លូវការ​។​ក្នុងឱកាស​បង្ហាញខ្លួន​នេះដែរ Alaba បាន​និយាយថា​៖ សួស្តី​អ្នក​រាល់គ្នា​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​អាជីព​របស់ខ្ញុំ​ហើយ​ខ្ញុំ​ពិតជា​រំភើប​និង​មាន​មោទនភាព​ណាស់​ដែល​បាន​ពាក់អាវ​នេះ​។​

​គួរបញ្ជាក់ David Alaba បាន​យល់​ព្រមទៅ​ចូលរួម​ជាមួយ Real Madrid ដោយ​គ្មាន​តម្លៃ​ផ្ទេរ នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​កិច្ចសន្យា​របស់គេ​ជាមួយ Bayern Munich ត្រូវ​បញ្ចប់​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​ជាមួយ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ព្រមទាំង​ទទួលបាន​ថ្លៃ​នឿយហត់ ១២ លាន​ផោន​ក្នុង​មួយ​រដូវ​កាល​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130