ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ៖ Delta នឹង​ក្លាយជា​វីរុស​រាតត្បាត ពាសពេញ​ពិភពលោក​នៅ​ប៉ុន្មាន​ខែ​ទៀត​

​វ៉ាស៊ីនតោន ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វីរុស​ប​ម្លែ​ង​ថ្មី Delta នឹង​រាតត្បាត​ពាសពេញ​ពិភពលោក នៅ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​។​

​វីរុស​ប​ម្លែ​ង​ថ្មី Delta ត្រូវបាន​រកឃើញ​ដំបូងបង្អស់​នៅក្នុង​ប្រទេស​ឥណ្ឌា ឥឡូវនេះ​ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​ដែនដី​ចំនួន ១២៤ រួម​មកហើយ​ទូទាំង​ពិភពលោក ដែល​កើនឡើង​ចំនួន ១៣ បន្ថែមទៀត​បើ​ធៀប​នឹង​សប្តាហ៍​មុន​។​

WHO ពេលនេះ​ប្រទេស​ធំៗ​ក៏​កំពុងតែ​រាយការណ៍ អំពី​ការ​រាតត្បាត​វីរុស​នេះ​យ៉ាងគំហុក​ផងដែរ ដោយ​ស្ថិតនៅក្នុង​អត្រា​លើស ២ ភាគ ៣ នៃ​ករណី​ឆ្លង​ថ្មីៗ​។ ក្រុម​អ្នកជំនាញ​អន្តរជាតិ​ជឿជាក់ថា មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស និង​បង្ក​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូតដល់​បាត់បង់​ជីវិត​។​

WHO បានបញ្ជាក់​ទៀតថា វីរុស​ប​ម្លែ​ង​ថ្មី Delta នឹង​ក្លាយជា​វីរុស​រាតត្បាត ពាសពេញ​ពិភពលោក​នៅ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​។ ដោយឡែក​វីរុស​ប​ម្លែ​ង​ថ្មី​បី​ទៀត គឺ Alpha (​ប្រភពដើម​នៅ​អង់គ្លេស​) ត្រូវបាន​បាន​រកឃើញ​នៅ ១៨០​ប្រទេស​-​ដែនដី​, Beta (​ប្រភពដើម​នៅ​អាហ្វ្រិក​ខាងត្បូង​) ត្រូវបាន​រកឃើញ​នៅ ១៣០​ប្រទេស​-​ដែនដី និង Gamma (​ប្រភពដើម​នៅ​ប្រេ​ស៊ី​ល​) ត្រូវបាន​រកឃើញ​នៅ ៧៨​ប្រទេស​-​ដែនដី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130