ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គំរាម​ម្តាយ​យកលុយ​មិនបាន វាយ​ម្តាយ​របួសធ្ងន់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​គំរាម​ម្តាយ​យកលុយ​ទៅ​ទិញ​គ្រឿងញៀន​ជក់​មិនបាន​ដោយ​ម្តាយ​គ្មាន​លុយ​ឲ្យ​ស្រាប់តែ​យក​អង្រែ​វាយ​ម្តាយ​ឲ្យ​របួសធ្ងន់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច​អស់​ទៀត​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​។​ករណីនេះ​បានកើត​ទ្បើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ​យ័​។​ការឃាត់ខ្លួន​។​

​ជនសង្ស័យ​ខាងលើនេះ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ម្តាយ​ឈ្មោះ សៀង មួយ អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សៀង អឿ​ត រស់នៅ​កន្លែងកើតហេតុ និង​ដកហូត​បាន​កាំបិត​ចំនួន​១​ដើម ដង​ឈើ ប្រវែង​៦៨​សង់ទីម៉ែត្រ ហើយ​នាំមក​កាន់​មូលដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​និតិ​វិធី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130