ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាលខេត្ត​រតនគិរី​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកពី​ខេត្ត​ត្បូងឃ្មុំ​

ខេត្តរតនគិរី​៖ រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពិការ​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ សម្រាប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ដែល​ភ្នំពេញ​ថ្មី ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី​បាន​ខិតខំ​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​កន្លងមក ដោយបាន​យក​សំណាក​មនុស្ស​ចំនួន ២៧៣​នាក់ ជា​លទ្ធផល​ពុំមាន​ករណី​វិជ្ជមាន​នៅក្នុង​ខេត្ត​ឡើយ​។​

​ដោយឡែក​ក្រុមការងារ​ត្រួតពិនិត្យ​បឋម​ស្ពាន​ស្រែ​ពក ស្រុក​កូន​មំ​ុ បាន​រកឃើញ​ករណី​វិជ្ជមាន​ពីរ​នាក់រ​មាន​: ១-​ឈ្មោះ ស៊ា​ង សុខ​ជា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ឃុំ​ព្រែក​អា​ជី ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​
២-​ឈ្មោះ ព្រឹម រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ដោយឡែក​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៧​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​នឹងត្រូវ​បន្តធ្វើ​ចត​តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​មុន​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។​

​សូមបញ្ជាក់ថា​គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២៩២១ នៅ​ខេត្តរតនគិរី​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៦៤៤​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​៤៦១​នាក់ និង​ស្លាប់​៤​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130