ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca នឹង​ប្ដឹង​កីឡាករ​​ឡើង​តុលាការ បើ​មិន​ព្រមធ្វើ​រឿងនេះ​

កីឡា ៖ យោងតាម​របាយការណ៍​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា កីឡាករ​របស់​ក្រុម Barcelona អាច​នឹងត្រូវ​ប្ដឹង​ឡើង​តុលាការ ប្រសិនបើ​ពួកគេ​មិន​យល់ព្រម​លើ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​តាម​ដែល​ក្លិប​បានស្នើ​សុំ ខណៈដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។​

LaLiga បាន​ជូនដំណឹង​ដល់​ក្លិប​យក្ស​នៅ​តំបន់​កាតា​ឡាន់​នេះ​ហើយដោយ​ឲ្យ​ក្លិប​កាត់បន្ថយ​ប្រាក់ខែ​កីឡាករ​ក្នុង​ក្រុម​ឲ្យ​សម​ទៅនឹង​ច្បាប់​របស់​ក្របខណ្ឌ​បាល់ទាត់​មួយ​នេះ​បើសិនជា​ចង់​ចុះ​កុងត្រា​យក កំពូល​ខ្សែប្រយុទ្ធ Lionel Messi និង កីឡាករ​ផ្សេងទៀត​ដូចជា Sergio Aguero, Memphis Depay,Emerson Royal និង Eric Garcia ជាដើម​។​

​គេ​បានទទួល​ដំណឹង​ថា​មាន​កីឡាករ​ក្នុង​ក្រុមខ្លះ​មិន​ទទួល​សំណើ​កាត់​ប្រាក់​ឈ្នួល​នោះឡើយ​ហើយ​យោងតាម​កាសែត Mundo Deportivo គឺ Barcelona ត្រៀម​នឹង​ចាត់ចែង​តាមផ្លូវ​ច្បាប់ គឺ​ប្ដឹង​កីឡាករ​ឡើង​តុលាការ​តែម្ដង​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130