ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្លិប​ធំ​មួយ​ទៀតហើយ​ ​ដកខ្លួន​ចេញពីការប្រកួតមិត្តភាពនៅអាមេរិក

​កីឡា ៖ Inter Milan ក្លាយជា​ក្លិប​ទី​ពីរ​បន្ទាប់ពី Arsenal ដែល​ប្រកា​សបាន​ដកខ្លួន​ពី​ការចូលរួម​ការប្រកួត Florida Cup ដោយសារ​ស្ថាន​ភាពមិន​ធូរស្បើយ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ការសម្រេច​របស់ Inter និង Arsenal កើតឡើង​ក្រោយ​ពេលដែល រដ្ឋ Florida នៃ​សហរដ្ឋអាមេរិក ជាទី​ដែលមាន​ឆ្លង​កូ​វីដ​ច្រើន​បំផុត​មួយ​។ ស្របពេល​មានការ​ឆ្លង​វីរុស Delta ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​មាន ៤៥.០០០​ករណី​ជា​ចំនួន​ទ្វេដង​បើ​ធៀប​ទៅនឹង​៧​ថ្ងៃមុន​នោះ​។​

​សូមបញ្ជាក់ថា ពានរង្វាន់​មិត្តភាព Florida Cup ដំបូង​ឡើយ​មានការ​ចូលរួម​ពី​៤​ក្រុម​គឺ Inter Milan, Arsenal, Everton និង​ក្រុម​លី​គ​កំពូល​កូ​ឡុំ​ប៊ី Millianarios ប៉ុន្ដែ​ពេលនេះ​មាន​ពីរ​ក្រុម​បាន​ដកខ្លួន​ទៅហើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130