ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​កូ​វីដ​ជាង​៥៦,០០០​នាក់​ទៀត​ក្នុង​១​ថ្ងៃ​

​វ៉ាស៊ីនតោន ៖ តាម​ការដកស្រង់​ទិន្នន័យ ចេញពី​គេហទំព័រ Worldometers នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ បង្ហាញថា នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ៥៦,៥២៥​នាក់​ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៤១៦​នាក់​បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៣៥,១៤៦,៤៧៦​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៦២៥,៨០៨​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ២៩.៤៦​លាន​នាក់​។​

​សូមជម្រាបថា សហរដ្ឋអាមេរិក​នៅតែ​បន្ត​មើលឃើញ ការកើនឡើង​វិញ​នៃ​ករណី​ឆ្លង COVID-19 ជាប្រចាំ​ថ្ងៃ ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ជាប់ៗ​គ្នា​មកនេះ ខណៈ​វីរុស​ប​ម្លែ​ង Delta ត្រូវបាន​គេ​ជឿជាក់ថា កំពុងតែ​ធ្វើ​ឲ្យ​អនាគត​សហរដ្ឋអាមេរិក មាន​ភាពមិនច្បាស់លាស់​ឡើងវិញ ពាក់ព័ន្ធ​កិច្ចខិតខំ​ប្រឹងប្រែង ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​ដ៏​កាច​សាហាវ​មួយ​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130