ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​តំបន់​អាស៊ាន ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​នេះ​

​អាស៊ាន ៖ តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ លើ​ពិភពលោក Worldometer ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន បាន​កើន​ឡើងដល់ ៦,៣៥១,៨៧៧​នាក់​ហើយ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ១២២,៩០៣​នាក់​ផងដែរ​។​

​តាម​ទិន្នន័យ​គេហទំព័រ​ខាងលើ​បង្ហាញថា ឥណ្ឌូនេស៊ី នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំងអស់ មាន​អ្នក​ឆ្លង​ចំនួន ២,៩៨៣,៨៣០​នាក់ (​ស្លាប់ ៧៧,៥៨៣​នាក់​) បន្ទាប់មក​ប្រទេស​ប្រទេស​ហ្វីលីពីន មាន​អ្នក​ឆ្លង​ចំនួន ១,៥២៤,៤៤៩​នាក់ (​ស្លាប់ ២៦,៨៧៤​នាក់​) និង​ប្រទេស​ម៉ា​ទ្បេ​ស៊ី មាន​អ្នក​ឆ្លង​ចំនួន ៩៥១,៨៨៤ នាក់ (​ស្លាប់ ៧,៤៤០​នាក់​)៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130