ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Chelsea គ្រោង​នាំយក Eden Hazard ត្រឡប់មកវិញ​

​កីឡា​៖ Chelsea ត្រូវបាន​គេ​រាយការណ៍​មក​ថា កំពុង​មានបំណង​ចង់បាន​អតីត​កីឡាករ​របស់ខ្លួន Eden Hazard ត្រឡប់មកវិញ​, បន្ទាប់ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ ប៊ែ​ល​ហ្ស៊ិ​ក រូបនេះ​ចាកចេញ​ពី​ទឹកដី Stamford Bridge ទៅ​ចូលរួម​ជាមួយ​ក្លិប Real Madrid កាលពី​ឆ្នាំ ២០១៩ ក្នុងតម្លៃ​ផ្ទេរ​ប្រមាណ​ជា ៨៦ លាន​ផោន​។​

​ខ្សែប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​ខាងលើ​បាន​ធ្លាក់​ទម្រង់​លេង​ជាខ្លាំង​ក្នុង​រយៈពេល​២​ឆ្នាំ​នៅ Real ជាមួយនឹង​បញ្ហា​របួស​សាច់ដុំ​ជា​ញឹកញាប់ ដែលជា​ហេតុ​ធ្វើ​ឱ្យគេ​ពុំ​សូវ​បានបង្ហាញ​ខ្លួន​ច្រើន​នៅលើ​ទីលាន​នោះទេ​, តួយ៉ាង​សម្រាប់​ការប្រកួត​កន្លងមក​រូ​ប​គេ​ទើបតែ​រកបាន​គ្រាប់​បាល់​ចំនួន ៥ គ្រាប់​តែប៉ុណ្ណោះ​។​

​យោងតាម​ប្រភពពី​កាសែត​អេ​ស្ប៉ា​ញ AS បាន​ចុះផ្សាយ​ថា ក្លិប Chelsea បាន​ទាក់ទង​ជុំវិញ​ការ​ត្រឡប់មកវិញ​របស់​កីឡាករ Eden Hazard ហើយ​វា​ក៏ត្រូវ​បាន​គេ​អះអាង​បន្ថែមទៀតថា ខ្សែប្រយុទ្ធ​ស្លាប​រូបនេះ​នឹង​មក​ចូលរួម​ជាមួយ​ក្លិប​ម្ចាស់​ជើងឯក Champions League មុនពេល​យុទ្ធនាការ​រដូវ​កាល​ថ្មី​មកដល់​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130