ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ចំនួន​៤២​នាក់​កំពង់​ឈរជើង​នៅ​តំបន់ការពារធម្មជាតិ​ទាំង​២០​ខេត្ត​

ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​ក្នុងចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​ជាង ១២០០​នាក់​នៅ​ទូទាំងប្រទេស មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ចំនួន ៤២​នាក់ កំពុង​ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង​២០​ខេត្ត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស​។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា ទោះបីជា​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស​មានការ​លំបាក និង​ប្រឈម​នឹង​គ្រោះថ្នាក់ ក៏ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​បុរស និង​ស្ត្រី ត្រូវបាន​ដាក់ពង្រាយ​ជាប់​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយបាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​ភាព​អង់អាច​ក្លាហាន មាន​មនសិការ​ជាតិ​ខ្ពស់​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​សម្រាប់​ម​នុស្ស​រាប់​ជំនាន់​ទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130