ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះទឹកជំនន់​និង​រអិល​បាក់​ដី ផ្ដាច់​ជីវី​តមនុស្ស​២០​នាក់​នៅ​បង់​ក្លា​ដែ​ស

​បង់​ក្លា​ដែ​ស គ្រោះទឹកជំនន់​និង​ការ​រអិល​បាក់​ដី បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣០០.០០០​នាក់​នៅតាម​ភូមិ​នានា​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​មិនអាច​ទៅណា​រួច និង​បានសម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់​ក្នុងនោះ​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ៦ នាក់​ផងដែរ​។​

​តំបន់​នៅតាម​បណ្តោយ​ព្រំដែន​បង់​ក្លា​ដែ​ស​-​មី​យ៉ាន់​ម៉ា​ដែលមាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់​មកពី​មី​យ៉ាន់​ម៉ា​ស្ថិតនៅក្នុង​ជំរំ​ត្រូវបាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បណ្ដា​ឲ្យ​ជន់​លិច​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​។​

​អភិបាលស្រុក​លោក Mamunur Rashid បាន​ប្រាប់ AFP ថា​“ ទឹកជំនន់​បានធ្វើ​ឲ្យ​មនុស្ស​ប្រហែល ៣០៦.០០០ នាក់​ជាប់គាំង​នៅក្នុង​ស្រុក Cox’s Bazar ។ យ៉ាងហោចណាស់​ភូមិ​ចំនួន​៧០​ត្រូវបាន​លិច​ដោយ​ទឹកជំនន់​” ។ លោក​បាន​បន្ថែមថា​“​មនុស្ស​យ៉ាងតិច​២០ នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​និង​ការ​រអិល​បាក់​ដី​រួមទាំង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ៦ នាក់​ផងដែរ​” ។​

លោក Tipu Sultan សមាជិក​ក្រុមប្រឹក្សា​ស្រុក បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា​“​ផ្ទះ​ជាច្រើន​ត្រូវ​ទឹក​លិច​។ មនុស្ស​រាប់ពាន់នាក់​មិនអាច​ចេញ​ក្រៅ​បានទេ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ​។ ផ្លូវ​ទាំងអស់​ត្រូវបាន​កាត់ផ្ដាច់​” ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130