ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៤​និង​កិច្ចប្រជុំ​ពាក់​ព​ន្ធ័​ក្នុង​ក្របខ​ណ្ឌ័​អាស៊ាន​នា​សប្តាហ៍​ក្រោយ​

​រាជធានី​ភ្នំពេញ​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ ទេស​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នឹង​រៀបចំឡើង​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។​ការចូលរួម​កិច្ចប្រជុំ​ខាងលើនេះ​គឹ​តប​តាម​ការអញ្ជើញ​របស់លោក​ដា​តូ​អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ រដ្ឋមន្ត្រីការបរទេស​ទី​ពីរ​របស់​ព្រុយ​ណេ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០២១ កិច្ចប្រជុំ​នោះ​មាន​របៀបវារៈ​ដូចខាងក្រោម​៖
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៤​។
– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​។
– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។
– កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​- នយោបាយ​អាស៊ាន លើក​ទី​២៣​។
– កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើក​ទី​២៩​។
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី លើក​ទី​២២​។
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១១​។
– កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៨ និង
– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​ទាំង​១០ របស់​អាស៊ាន​។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ពិនិត្យមើល​វឌ្ឍនភាព ដែល​ប្រទេស​ព្រុយ​ណេ​ក្នុងនាម​ប្រធាន​អាស៊ាន​សម្រេចបាន និង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិធី​និង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ការកសាង​សហគមន៍ អាស៊ាន ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​លើកកម្ពស់ ទំនាក់ទំនង​ខាងក្រៅ សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​ឯកភាព និង​សាមគ្គីភាព​របស់​អាស៊ាន​។ កិច្ចប្រជុំ ក៏​នឹង​ពិភាក្សា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការបារម្ភ​រួមគ្នា​ផងដែរ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130