ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណ​នេះ ជំនន់​ទឹកភ្លៀង​ជន់​លិច​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ យោងតាម​ប្រភពពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បានឱ្យដឹងថា នៅវេលា​ល្ងាច​ថ្ងៃ​ពុធ​ទី​៨ ខែកញ្ញា ២០២១​ម្សិលមិញ ចាប់ពី​ម៉ោង ៣៖៣០​នាទី ដល់​ម៉ោង ៦៖០០​នាទី មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បណ្តាលឱ្យ​ជន់​លិច​មណ្ឌល​ច​ត្តា​ឡី​ស័ក ១​កន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​ការ​ជន់​លិច​នោះ​ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា បាន​រំខាន​ដល់​ការ ស្នាក់នៅ របស់​ពលករ​ដែល​កំ​ពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដែលមាន​ប្រមាណ​២០០​នាក់​ផងដែរ​។

ប៉ុន្តែ​ភ្លាមៗ​នោះ លោកស្រី អភិបាលខេត្ត ក៏បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​អន្តរាគមន៍​ដោយ​ជម្លៀស​ពលករ​ចេញពី​មណ្ឌល​ដែល​លិច​ទឹក​យកទៅ​កាន់​មណ្ឌល​ផ្សេងទៀត​បាន​ទាន់ពេលវេលា និង​មិនមាន​គ្រោះថ្នាក់​នោះឡើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130