ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

JAL គ្រោង​នឹង​បង្កើន​ប្រាក់​ចំនួន ៣០០ ពាន់​លាន​យ៉េន​នៅ​ចុងខែ​នេះ​ស្រប​ពេលដែល​តម្រូវការ​ធ្វើដំណើរ​ស្ថិតក្នុង​កម្រិត​ទាប​

តូ​ក្យូ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ខ្លួន​មាន​គម្រោង​រៃអង្គាសប្រាក់​ចំនួន ៣០០ ពាន់​លាន​យ៉េន (២,៧ ពាន់​លាន​ដុល្លារ​) ដើម្បី​ជា​មូលធន​ពង្រឹង​ជំហរ​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយសារតែ​តម្រូវការ​ធ្វើដំណើរ​តាម​យន្តហោះ​នៅតែមាន​កម្រិត​ទាប​នៅឡើយ​ក្នុងពេល​ដែលមាន​ជំងឺ​រាតត្បាត​បាន​រីក​រាលដាល​នេះ​។​

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ត្រូវបាន​គេ​ស្គាល់​ថា JAL បាន​និយាយថា​ខ្លួន​កំពុង​បង្កើន​ដើមទុន​តាមរយៈ​ប្រាក់កម្ចី​និង​ប្រមូល​បំណុល​ក្រោមបង្គាប់​ដើម្បី​ចៀសវាង​ការបែងចែក​ផ្សេងៗ ។​ពួកគេ​បាន​បន្ថែមទៀតថា​ខ្លួន​នឹង​ប្រកាស​លម្អិត​អំពី​ផែនការ​រៃអង្គាសប្រាក់​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ​។

JAL បាន​រៃអង្គាសប្រាក់​បាន​ប្រហែល ១៨០ ពាន់​លាន​យ៉េន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​តាមរយៈ​ការផ្តល់​ភាគហ៊ុន​សាធារណៈ​និង​មធ្យោបាយ​ផ្សេងទៀត​។​

សម្រាប់​ការធ្វើដំណើរ​ក្នុងស្រុក​រដ្ឋាភិបាល​មានបំណង​ដក​ការ​រឹតបន្តឹង​ចាប់ពី​ខែវិច្ឆិកា​ដោយ​ផ្តល់​សម្រាប់​ប្រជាជន​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​បាន​ពេញលេញ​ប៉ុណ្ណោះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130