ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ឌូ​តឺ​តេ យល់ព្រម​ទទួលយក​ការតែងតាំង​ជា​អនុ​ប្រធានាធិបតី​ឆ្នាំ ២០២២

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Duterte) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ទទួលយក​ការតែងតាំង​មួយ​របស់​គណបក្ស​រប​ស់លោក ដើម្បី​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​ដោយ​បន្តដំណើរ​ទៅមុខ​ជាមួយ​ផែនការ​ដែល​បាន​គ្រោងទុក បើទោះបីជា​គូរ​ប្រជែង​ថា​ជា​ទង្វើ​មិន​សមរម្យ​ដើម្បី​រក្សា​អំណាច​នយោបាយ​របស់លោក​ក៏ដោយចុះ​។

ក្រុម​អ្នកជំនាញ​ជឿជាក់ថា លោក​ឌូ​តឺ​តេ (Duterte) អាច​នឹង​ដើរតួ​សំខាន់​ដើម្បី​រក្សា​អំណាច​ដោយ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​។​លោក​បាន​បន្ថែមទៀតថា ៖ ខ្ញុំ​ចង់ឃើញ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​បើទោះបី​ខ្ញុំ​មិនមែនជា​អ្នកផ្តល់​ទិសដៅ​សម្រាប់​ប្រទេស​ក៏ដោយ​ក៏​ខ្ញុំ​អាចធ្វើ​វា​បានដែរ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130