ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​អប់រំ យុវជន​ និង​កីឡា សម្រេច​ផ្អាក​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ីអាគ្នេយ៍​

​កីឡា ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាបជូន​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្តី​ការ​ពី​ស្នើសុំ​ផ្អាក​ជាគោលការណ៍​នៃ​ការរៀបចំ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ីអាគ្នេយ៍ នា​ខែតុលា ឆ្នាំ​២០២១ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់​ធូរស្បើយ​។​

​នៅក្នុង​លិខិតផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ដោយយោង​លើ​ស្ថានភាព​មិនទាន់​ធូរស្បើយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ជាគោលការណ៍​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ផ្អាក​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​នឹង​រៀបចំ​ប្រកួត នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130