ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជប៉ុន អាមេរិក​និង​កូរ៉េខាងត្បូង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

តូ​ក្យូ​៖ មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ម្នាក់​បាន​និយាយថា មន្ត្រីការទូត​ជាន់ខ្ពស់​មកពី​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​យល់ព្រម​ទៅលើ​កិច្ចព្រមព្រៀង​មួយ នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​គោលបំណង​ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តាមរយៈ​ការសន្ទនា ឫ​កិច្ចចរចា​ណាមួយ​រួមទាំង​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​។​

កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ មួយថ្ងៃ​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បានប្រកាសថា ខ្លួន​បានធ្វើ​តេស្ត​ដោយ​ជោគជ័យ​ទៅលើ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​មួ យ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

ការចាប់ផ្ដើម​ដំបូង​នៃ​កិច្ចចរចា​លោក Takehiro Funakoshi ដែលជា​ប្រធានការិយាល័យ​កិច្ចការ​អាស៊ី​និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​ជប៉ុន​បាន​លើកឡើងថា​“ កិច្ចសហប្រតិបត្តិការ​របស់​យើង​កាន់​តែមាន​ភាពប្រសើរឡើង នឹងមាន​សារៈសំខាន់​នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​កាន់តែ​មាន​ភាពជឿនលឿន​ក្នុងការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ នឹង​មី​ស៊ី​ល​របស់ខ្លួន​” ។​

លោក​ស៊ុ​ង គីម តំណាង​ពិសេស​របស់​អាមេរិក​បាន​និយាយថា​«​យើង​សង្ឃឹមថា​កូរ៉េខាងជើង​នឹង​ឆ្លើយតប​ជាមួយនិង​ភាព​វិជ្ជមាន​ណាមួយ ចំពោះ​ការផ្តល់ជូន​ជំនួយ​ជាច្រើន​របស់​យើង​ដើម្បី​បំពេញតម្រូវការ ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​»​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Kyodo News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130