ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​កូ​វីដ ១៩ នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​កើនឡើង​ទ្វេដង​ស្រប​ពេលដែល​Delta កំពុង​រីក​រាលដាល​

ប៉េកាំង​៖ ក្រសួងសុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​កើនឡើង​ទ្វេដង​នៅក្នុង​ខេត្ត​ហ្វូ​ជៀន​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ដែលជា​កត្តា​ជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់​នៅ​តំបន់​នោះ​ដាក់ចេញ​នូវ​វិធានការណ៍​មួយចំនួន រួមទាំង​ការ​រឹតត្បិត​ការធ្វើដំណើរ​ផ្សេងៗ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នេះ​។​

គណៈកម្មការ​សុខភាព​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ៥៩ ករណី​ត្រូវបាន​រាយការណ៍​សម្រាប់​ថ្ងៃទី ១៣ ខែកញ្ញា ម្សិលមិញ​នេះ​ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​មានការ​កើនឡើង​ចំនួន ២២ ករណី​បន្ថែមទៀត បើ​ធៀប​ទៅ នឹង​កាល​ពីមួយ​ថ្ងៃមុន​។ ក្នុងករណី​ឆ្លង​ខាងលើនេះ​គឹ​សុទ្ធតែ​កើតឡើង​នៅក្នុង​ខេត្ត​ហ្វូ​ជៀន​ជា​ខេត្ត​ជាប់​ព្រំដែន ជាមួយ​ហ្សេ​ជាំ​ង​នៅ​ភូមិភាគ​ខាងជើង នឹង​ក្វាង​ទុង​នៅ​ភាគខាងត្បូង​។​

គិត​ត្រឹម​រយៈពេល​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ​ការឆ្លង​ក្នុង​សហគមន៍​សរុប​ចំនួន ១០២ ករណី​ត្រូវបាន​គេ​រាយការណ៍​ថា ចេញ​មកពី​ខណ្ឌ​ចំនួន ៣ ផ្សេងគ្នា​នៃ​ទីក្រុង ហ្វូ​ជៀន ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​ដឹកជញ្ជូន​ដែលមាន​ប្រជាជន​ចំនួន ៥ លាន​នាក់​រស់នៅ​។​

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​ចិន​បាន​ឲ្យ​ដឹងថា ការឆ្លង​នេះ​កើតឡើង​មុន​ថ្ងៃបុណ្យ​ជាតិ​រយៈពេល​មួយ​សប្តាហ៍​។ ការ​ផ្ទុះឡើង​ក្នុងស្រុក​ចុងក្រោយ​ចាប់ពី​ចុងខែ​កក្កដា​ដល់​ខែសីហា​បាន​រំខាន​ដល់​ការធ្វើដំណើរ​ដោយ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច នឹង​ដឹកជញ្ជូន​ផ្សេងៗ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Reuter News

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130