ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ជំនាញ​ចាប់​ផ្តើ​ប​រៀបចំ​ចាក់​ច្រាំង​ទំនប់​កំពីងពួយ​និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​តូប​លក់ដូរ​ចេញ

​ខេត្តបាត់ដំបង ៖ មន្ទីរ​ធន ធាន​ទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​តាមរយ​មន្ត្រី​ជំនាញ​បាននិងកំពុង​រៀបចំ ចាក់​ច្រាំង​ទំនប់​កំពីងពួយ ដើម្បី​កសាង​ប្រព័ន្ធធារាសាស្ត្រ និង​បាន​ស្នើឱ្យ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ទីនោះ​រើ​តូប​ចេញ ដើម្បី​បង្ក​ភាពងាយស្រួល​រៀបចំ​បច្ចេកទេស ។ ប៉ុន្តែ​ក្រុមអាជីវករ​ក៏បាន​ស្នើ សុំ​លក់​បន្តទៀត​។​

អ្នកស្រី គឹម ចិន្តា រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​ក្រៀម​ស្រុក​បាណន់ ជា​អាជីវ​ករលក់​ភេសជ្ជៈ​និង​បុកល្ហុង នៅលើ​ទំនប់​កំពីងពួយ បានស្នើ​សុំ​ឲ្យ​មានការ​អនុគ្រោះ​ឲ្យ​គាត់​បន្ត​លក់ដូរ​លើ​ទំនប់​នេះ​សិន កុំ​ទាន់​អាល​ដេញ​ពួកគាត់ ចេញ ដើម្បី​រក​ចំណូល​ចិញ្ចឹម​កូន​និង បង់​ធនាគារ​សិន ហើយ​បើ​រដ្ឋ​ត្រូវ ការ​ពេលណា​គាត់​នឹង​ចេញ​ភ្លាម ។​

លោក ឡុង ផល្គុណ ប្រធាន មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជាគោលការណ៍​គឺ​មិន​អនុញ្ញាតឱ្យ​លក់ដូរ​ទីនេះ​នោះទេ​។ ប៉ុន្តែ​កន្លងមក​មន្ទីរ​បាន​អធ្យាស្រ័យ​និង​ទុកពេល​ឱ្យ​ពួកគាត់​លក់ដូរ​នៅទីនេះ ច្រើន​ឆ្នាំ​ដែរ​ហើយ ។ តែ​ខណ​នេះ​ក្រុម បច្ចេកទេស ត្រូវការ​រៀបចំ​កសាង​ច្រាំង​ទំនប់​នេះហើយ ដើម្បី​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ។

លោក​បន្តថា កន្លែង​ដែល​អាជីវករ​កំពុង​លក់ដូរ​នេះ​គឺ​ត្រូវ​កាយ​ដើម្បី​រៀបចំ​ធ្វើ​ច្រាំង​ទៅតាម​បច្ចេកទេស ហើយ​ទីតាំង​នេះ​ក៏​ធ្លាប់​បាក់​ទំនប់​ដោយ​កម្លាំង​ទឹកជំនន់ នា ឆ្នាំ​កន្លងទៅ​ផងដែរ ។ ដូច្នេះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ឬ​ហានិភ័យ​ដល់​ពួកគាត់​ផង និង ដើម្បី​កសាង​ទំនប់​ផង ពួកគាត់​ត្រូវតែ​រើចេញ ។​លោក​បញ្ជាក់ថា រាជ​រដ្ឋា​ភិ បាល​ក៏ដូចជា​ក្រសួង​ធនធាន ទឹក​រៀបចំ ធ្វើ​ប្រព័ន្ធ​ធា​រា​សា ស្ត្រ ទំនប់​កំពីងពួយ​នេះ​គឺ​ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ដើម្បី ធ្វើស្រែ និង ដំណាំ ផ្សេងៗ ក្រុមអាជីវករ​គួរ​យោគយល់​ផងដែរ ។​

លោក​បញ្ជាក់​បន្ថែមថា ទំនប់​កំពីង ពួយ​នេះ មាន​វិសាលភាព​ធំធេង នៅពេលដែល​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​រួចហើយ អាចមាន​លទ្ធភាព ស្តុក​ទឹក បាន​១៧០​លាន​ម៉ែត្រគូប ដែល​អាច​ស្រោចស្រព​ដីស្រែ ចំនួន​បី​ស្រុក​គឺ ស្រុក បាណន់ ថ្មគោល និង ក្រុង​បាត់ដំបង ចំនួន ២៤ ០០០ ហិកតា នៅ​រដូវវស្សា និង រដូវ ប្រាំង​ជា​មធ្យម​ចំនួន ១៦ ០០០​ហិកតា​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130