ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បញ្ចប់​ការបិទ​ខ្ទប់​ផ្សារ​ពង្រ​នៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​

​ខេត្តបន្ទាយមានជ័យ ៖​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​អោយដឹងថា ថ្ងៃនេះ ជា​ពេល​បញ្ចប់​ការបិទ​ខ្ទប់​ផ្សារ​ពង្រ​នៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ហើយ ។​

​លោក​ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី ក្រុមការងារ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​នេះ បាន​ចុះ​ពិនិត្យ​និង​កាត់ /​ស្រាយ​ខ្សែ​បិទ​ខ្ទប់ ជា​និមិត្តរូប​នៃ​ការបញ្ចប់​ការបិទ​ខ្ទប់​ឬក៏​អនុញ្ញាតិ​អោយ​បងប្អូន​អាជីវករ និង​អតិថិជន​បាន​ដំណើរ​ការរកស៊ី​ឡើងវិញ ។ ការបញ្ចប់​ការបិទ​ខ្ចប់​នេះ​គឺ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​កូ​វីដ​១៩ ហើយ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ​នេ​ពីថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២១ កន្លងមក ។​

​សូមរ​បញ្ជាក់ថា ផ្សារ​ពង្រ ជា​កូន​ផ្សារ​មួយ​លក់​ម្ហូបអាហារ​និង​របស់​ប្រើប្រាស់​និង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៦ ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ ខាងជើង​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

​សូម​រំលឹកថា ក្រុម​ឆ្លើយតប​បន្ទាន់​និង​គ្រូពេទ្យ​ជួរមុខ​បាន​យក​សំណាក​រក​វីរុស​កូ​វីដ​-១៩ កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២១ កន្លង​ទៅដោយ​ល​ទ្ឋ​ផល ជាបឋម​ពេលនោះ ក្នុងចំណោម​សំណាក​ចំនួន​៦៨៧​នាក់ រកឃើញ វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥៦​នាក់ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130