ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មិនធម្មតា​! កម្ពុជា​ចាប់ផ្ដើម​រុករក​រ៉ែ​មាស​មួយកន្លែង​ទៀតហើយ​នៅ​ស្រុក​មេមត់

​រាជធានី​ភ្នំពេញ ៖​យោងតាម​ការចុះផ្សាយរ​បស់​សារពត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា នៅពេល​ខាងមុខនេះ កម្ពុជា​នឹង​ចាប់ផ្ដើម​រុករក​រ៉ែ​មាស​មួយកន្លែង​ទៀត នៅក្នុង​តំបន់​សំពៅ​លូន ក្នុង​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល លី​មី​ធី​ត ដែលជា​ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ ខ្នាត​ធំ​អន្តរជាតិ របស់​ប្រទេស​អូស្ត្រាលី ត្រូវបាន​ក្រសួង​រ៉ែ​និង​ថាមពល​សម្រេច​ផ្តល់​អាជ្ញា​ប​ណ្ណ័​ក្នុងការ​រ៉ុ​ករ​រ៉ែ​មាស​នៅ​តំបន់​ខាងលើនេះ​។​

ប៉ុន្ដែ​ទោះបីជា​ក្រុមហ៊ុន​មួយ​នេះ ទទួលបាន​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ ពី​ក្រសួង​រ៉ែ និង​ថាមពល ក៏ដោយ ក៏​មិនទាន់​អាច​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម របស់ខ្លួន​ភ្លាមៗ​បានដែរ គឺ​ត្រូវមាន​ការឯកភាព​លើ​របាយការណ៍​វាយតម្លៃ ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) ពី​ក្រសួងបរិស្ថាន​ជាមុនសិន​។​

តាម​ការចុះផ្សាយ​របស់​សារពត៌មាន​ខាងលើ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន រ៉ុ​ករក​រ៉ែ រ៉ឺ​នេស​ង់ មី​នើ​រ៉​ល លី​មី​ធី​ត ជា​ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ ខ្នាត​ធំ​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​រុករក​រ៉ែ​ជាច្រើន​ប្រទេស​មកហើយ ក្នុងនោះ មាននៅ​កម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម​។ ក្រុមហ៊ុន​នេះ​កំពុងតែ​ប្រតិបត្តិការ​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130