ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ុង​ហ្គោ​លី​កត់ត្រា​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ២.៩៣៩​ករណី​បន្ថែមទៀត​

អ៊ូ​ឡាន​បា​តេ​៖ ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ម៉ុង​ហ្គោ​លី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ម៉ុង​ហ្គោ​លី​បាន​រកឃើញ​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ ១៩ ថ្មី​ចំនួន ២.៩៣៩ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការឆ្លង​នៅក្នុង​ប្រទេស​នេះ​មានការ​កើនឡើង​ដល់​២៦០.៧០៩ នាក់​។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី​បាន​ឲ្យ​ដឹងថា ករណី​ដែល​ត្រូវបាន​រកឃើញ​ខាងលើនេះ គឺ​សុទ្ធតែ​ឆ្លង​នៅក្នុង​ស្រុក​ទាំងអស់ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់នេះ​មាន ១.៤០៤ ករណី​ត្រូវបាន​រកឃើញ​នៅ​អ៊ូ​ឡាន​បា​តេ (Ulan Bator) ដែលជា​រដ្ឋធានី​នៃ​ប្រទេស​នេះ និង​ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយ​កូ​វីដ ១៩ ផងដែរ​។ ទន្ទឹមនឹងនេះ​អ្នកជំងឺ ១០ នាក់​បន្ថែមទៀត​បាន​ស្លាប់​ដោយសារ​ជំងឺឆ្លង​នេះ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​ដល់ ១.០៥៦ នាក់​។​

ក្រសួង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា បច្ចុប្បន្ននេះ​អ្នកជំងឺ​កូ​វីដ ១៩ ជាង ៦២.៨០០ នាក់​កំពុងតែ​សម្រាក​ព្យាបាល ហើយ​ក្នុងចំណោម​នោះ​មាន​អ្នកជំងឺ​ចំនួន ៣១៥ នាក់​ផ្សេងទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

រហូតមកដល់​ពេលនេះ​ប្រជាជន​ម៉ុង​ហ្គោ​លី​ចំនួន ៦៥ % បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ​ចាប់តាំងពី​ប្រទេស​នេះ​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ -១៩ នៅ​ទូទាំងប្រទេស​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅនេះ​។​

អាជ្ញាធរ​សុខាភិបាល​ក៏បាន​ជម្រុញ​ឱ្យ​សាធារណជន​ទាំងអស់ អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ជាពិសេស​មេរោគ​កូ​វីដ ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង ២១ ខេត្ត​នៃ​ប្រទេស​នេះ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Xinhua

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130