ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ពូ​ទីន និង​លោក អាល់​អាសាដ ជួបគ្នា​នៅ​ម៉ូស្គូ​ពិភាក្សា​អំពី​តំបន់​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​

ម៉ូស្គូ​៖ ប្រធានាធិបតី​រុស្សី​លោក វ្លា​ឌី​មៀរ​ពូ​ទីន (Vladimir Putin) និង​ប្រធានាធិបតី​ស៊ី​រី​លោក បា​ស្ហា​អាល់​អាសាដ (Bashar al-Assad) បាន​ជួប​ជជែក​គ្នា​នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​របស់​ប្រទេស​ទាំងពីរ និង​វិធីសាស្ត្រ ដើម្បី​គ្រប់គ្រង​តំបន់​ចុងក្រោយ​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​

កិច្ចប្រជុំ​នៅ​យប់​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ រវាង​ប្រធានាធិបតី​ទាំងពីរ​គឺជា​កិច្ចប្រជុំ​លើកទីមួយ​ហើយ ចាប់តាំងពី​ពួកគេ​បានរៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​រដ្ឋធានី​ស៊ី​រី កាលពី​ខែមករា​ឆ្នាំមុន​។​

ទូរទស្សន៍​នៅក្នុង​ស្រុក​មួយ​បាន​និយាយថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ស៊ី​រី​លោក Faisal al-Meqdad រួម​ជាមួយនិង​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក Sergei Shoigu គឺ​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក និង​ប្រយុទ្ធប្រឆាំង​ចំពោះ​ភេរវកម្ម​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ថែ​ទៀតផង​។​

កងទ័ពអាកាស​រុស្ស៊ី​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រែក្លាយ​សង្គ្រាម​នៅ​ស៊ី​រី បន្ទាប់ពី​បានដាក់​ពង្រាយ​កងទ័ព​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១៥ ដែល​ពួកគេ​បាន​ជួយ​ស្ដារ​ទឹកដី​ភាគច្រើន​ដែល​បាន​បាត់បង់​ទៅ​ក្រោម​ដៃ​ក្រុម​ប្រដាប់អាវុធ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130