ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​ម៉ូ​ឌែ​រណា​ចំនួន ៩ លាន​ដូ​ស​

បាងកក​៖ វ៉ាក់សាំង​កូ​វីដ ១៩ ប្រភេទ​ម៉ូ​ឌែ​រណា (Moderna) យ៉ាងហោចណាស់​ចំនួន ៩ លាន​ដូ​សនឹង​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ទី​ភ្នាក់ងាររដ្ឋ​ចំនួន ២ ដើម្បី​ផ្តល់ជូន​ប្រជាជន​នៅ​ឆ្នាំក្រោយ​ជាពិសេស​ផ្ដល់ជូន​សម្រាប់​ក្រុមមនុស្ស​ដែល​នឹង​ងាយ​រងគ្រោះ​។​

សមាគម​កាកបាទក្រហម​ថៃ និង​រាជបណ្ឌិត្យសភា​ថៃ បានអនុញ្ញាត​ឱ្យ​នាំចូល​វ៉ាក់សាំង​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការពិនិត្យ​ពី​អង្គការ​ឱសថ​រដ្ឋាភិបាល (GPO) នោះទេ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី​ត្រេ​ស៊ូ​លេ​យ​ត្រៃ​សា​រ៉ា​ណា​គុល (Traisulee Traisaranakul) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា គណៈរដ្ឋមន្ត្រី​បានអនុម័ត​នូវ​ថវិកា​ចំនួន ៩៤៦.៣១ លាន​បាត​ដែល​បានមកពី​មូលនិធិ​កណ្តាល​សម្រាប់​សមាគម​កា​ក​បាទ​ក្រហម​ថៃ​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រភេទ​ម៉ូ​ឌែ​រណា​ចំនួន ១ លាន​ដូ​ស​ផ្តល់ជូន​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ដោយ​មិន​គិតថ្លៃ ហើយ​លោកស្រី​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ក្រុម​ដែលមាន​សិទ្ធិ​ទទួល​ការចាក់​វ៉ាក់សាំង​បន្ទាប់​នោះទេ​។​

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ រាជបណ្ឌិត្យសភា​ថៃ​បានធ្វើ​សន្និសីទកាសែត​ស្តីពី​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Zuellig Pharma ដើម្បី​ទិញ​វ៉ាក់សាំង​ប្រភេទ (Moderna) ចំនួន ៨ លាន​ដូ​ស​ដើម្បី​ប្រើ​សម្រាប់​ជា​ដូ​ស​ជំរុញ​នៅ​ឆ្នាំ​ក្រោយនេះ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130