ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ជួយ​ជួសជុល​លំនៅដ្ឋាន​ពលរដ្ឋ​១១​ខ្នង ដែល​បាក់រ​លំដោយ​ខ្យល់​កន្ត្រាក់

ខេត្តបន្ទាយមានជ័យ​៖​ក្រោយពី​មាន​ភ្លៀង​ធ្លាក់ មួយ​មេ​ធំ លាយ​ទ្បំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ បាក់រ​លំនៅ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ស្ថិតនៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេ​ត​ខេត្តបន្ទាយមានជ័យ​។​

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ចុះជួយ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុង​រដូវវស្សា​។​

លោក​វរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ក្រោម​ការយកចិត្តទុកដាក់​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​អង្គារ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​ជួសជុល​លំនៅដ្ឋាន​ជូន​ពលរដ្ឋ​ទាំង​១១​ទីតាំង​ហើយ​។​

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ថ្មពួក មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បង្ក​ឲ្យ​ប៉ះពាល់​ដោយ​របើក​ដំបូល​ស័ង្កសី លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង រោង​ម៉ាស៊ីនកិនស្រូវ​០១​ខ្នង និង​បន្ទប់ទឹក​០១ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ករណី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​អ្វី​នោះទេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130