ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រួសារ​សព​លោក​វរសេនីយ៍ត្រី អៀង វ៉ា ទទួលបាន​ថវិការ​៦​លាន​រៀល ពី​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​

ខេត្តបន្ទាយមានជ័យ ៖​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាលជាតិ​ថ្នាក់មូលដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ២០២១ បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក យី ប៊ុន​រឿង នាយការិយាល័យ​បុគ្គលិក និង​លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ នាំយក​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ចំនួន ៦,០០០,០០០​រៀល​(​ប្រាំមួយ​លាន​រៀល​) ទៅជូន​ដល់​គ្រួសារ​សព លោក​វរសេនីយ៍ត្រី អៀង វ៉ា មេបញ្ជាការរង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ស្ថិត​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បានទទួល​មរណ​:​ភាព នៅ​ថ្ងៃទី​១៣ ខែកញ្ញា​ឆ្នាំ​២០២១​វេលា​ម៉ោង​៦:០០​នាទី​ព្រឹក ដោយ​រោគាពាធ​។​

​មរណៈភាព​របស់លោក​វរសេនីយ៍ត្រី អៀង វ៉ា គឺជា​ការបាត់បង់​នូវ​កូន បង ប្អូន ស្វាមី និង​ឪពុក​ជាទី​ស្រលាញ់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់ និង​ជា​នាយ​នគរបាលជាតិ​ឆ្នើម​មួយរូប ដែល​ធ្លាប់មាន​ស្នាដៃ និង​គុណបំណាច់​ក្នុងការ​ចូលរួម​ការពា​រ រក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ​។​

​លោកស្រី ហ៊ី វណ្ណ​ណេ​ត ភរិយា​សព​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​តែងតែ​យកចិត្តទុកដាក់​សុខទុក្ខ ដល់​គ្រួសារ​នគរបាល ពេល​ជួប​គ្រា​លំបាក លោកស្រី​ក៏បាន​គោរព​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ជួបប្រទះ​តែ​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត និង​សូមឱ្យ​គេចផុត​ពី​ជម្ងឺ​កូ​វីត​១៩៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130