ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកជំទាវ ឱ វណ្ណឌី​ន បន្ដ​នាំយក​ថវិកា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រគល់ជូន​ដល់​លោកតា លោកយាយ មាន​អាយុ ជាង ១០០​ឆ្នាំ ដែល​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ខេត្តរតនគិរី​÷ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​បន្ត​នាំយក​អំណោយ​ដ៏​សប្បុរស​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រគល់ជូន​លោកតា លោកយាយ

១-​លោកតា កា​យិន តា​ម៉​ង ជនជាតិ​ដេ​ី​ម​ភាគតិច គ្រឹ​ង មាន​អាយុ ១០៤​ឆ្នាំ រស់នៅ​ភូមិ​ចា​អ៊ុង​ចាន់ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

២-​លោកយាយ ទៀង យ៉ា​ល ជនជាតិ​ដេ​ី​ម​ភាគតិច​គ្រឹ​ង មាន​អាយុ​១០២​ឆ្នាំ រស់នៅ​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​៣-​លោកយាយ ហ្វឿ​ន ផាន់ ជនជាតិ​ឡាវ មាន​អាយុ ១០៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​កែ ឃុំ​វើ​ន​សៃ ស្រុក​វេ​ី​ន​សៃ ខេត្តរតនគិរី ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ។

​ក្នុងឱកាស​នោះដែរ លោកជំទាវ ឱ វណ្ណឌី​ន បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​លោកតា លោកយាយ ព្រមទាំង​បាន​ជម្រាប​សាកសួរ​អំពី​ស្ថានភាព​សុខភាព​របស់​លោកតា និង​លោកយាយ ក្រោយពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

​ក្នុងឱកាស​នោះ លោកតា លោកយាយ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។

​សូមបញ្ជាក់​ផងដែរ​ថា លោកតា លោកយាយ​ដែល​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​រួមមាន ៖ ថវិកា​ចំនួន​៣​លាន​រៀល និង​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130