ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ៖ លោក​បានជា​សះស្បើយ​វិញ​ហើយ​បន្ទាប់ពី​វះកាត់​

​កីឡា ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele និយាយថា​គាត់​“ បានជា​សះស្បើយ​ឡើងវិញ​ហើយ​” បន្ទាប់ពី​ត្រូវបាន​សម្រាក​ព្យាបាល​រយៈពេល​ខ្លី​បន្ទាប់ពី​ការវះកាត់​កាលពី​ថ្មីៗ​នេះ​។​

​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​លវ័យ​៨០​ឆ្នាំ​រូបនេះ​បាន​វះកាត់​យក​ដុំ​សាច់​ចេញពី​ពោះវៀនធំ​របស់លោក​នៅ​ខែ​នេះ ហើយ​ត្រូវបាន​គេ​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ការមើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ។​

​លោក Pele បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram ថា​“ សួស្ដី​មិត្តភក្តិ​ទាំងអស់គ្នា ខ្ញុំ​បានជា​សះស្បើយ​ឡើងវិញ​” ។ “​ថ្ងៃនេះ​ខ្ញុំ​បានទទួល​ការសួរសុខទុក្ខ​ពី​សមាជិកគ្រួសារ​ហើយ​ខ្ញុំ​នៅតែ​បន្ត​ញញឹម​រាល់ថ្ងៃ​។ សូម​អរគុណ​ចំពោះ​សេចក្តីស្រឡាញ់​ទាំងអស់​ដែលមាន​សម្រាប់​ខ្ញុំ “៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130