ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន បំភ្លឺ​ចំពោះ​ករណី​ដែល​មន្ត្រី​ជំនាញ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​សម្លាប់សត្វ​ពពែ​យក​សាច់​ជា​អាហារ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចេញមុខ​បំភ្លឺ​ចំពោះ​ករណី​ដែល​មន្ត្រី​ជំនាញ​ចុះ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​សម្លាប់សត្វ​ពពែ​យក​សាច់​ធ្វើជា​អាហារ ហើយ​ត្រូវបាន​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​បើក​ការស្រាវជ្រាវ​ករណីនេះ​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​បំភ្លឺ​ជូន​សម្តេច​ហ៊ុន សែន តាមរយ​comment​ចូល​ផេ​ក​ផ្លូវការ​របស់​សម្តេច​ដោយ​មាន​ខ្លឹមសារ​ថា​”​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​សម្តេច តេ​ជោ មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា​៖ ការចិញ្ចឹម​សត្វ និង​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ គឺ​ពុំមាន​ទោសទណ្ឌ និង​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នោះទេ ហើយក៏​គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ការប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ លើកលែងតែ​ការសម្លាប់​សត្វ​ក្នុង​គោលបំណង​ធ្វើ​អា​ជីក​ម្ម​តែប៉ុណ្ណោះ ។

លោក​បន្តថា ដោយឡែក​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន ខេត្តកណ្តាល ដែល​បានធ្វើការ​កិច្ចការ​នេះ​ផ្ទាល់​នឹង​ផ្តល់ជូន​របាយការណ៍​ល​ម្អិ​ត ជូន​សម្តេច​តេ​ជោ​បាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បន្ថែម ។ ដោយ​ក្តី​គោរព​ដ៏​ខ្ពង់​ខ្ពង់​បំផុត​ពី​ខ្ញុំបាទ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130