ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យន្តហោះ​ចិន​ហោះចូល​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់​មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​បង្កើន​ថវិកា​កងទ័ព​

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​បញ្ជាក់ថា កងទ័ពអាកាស​តៃវ៉ាន់​បាន​ព្យាយាម​ព្រមាន​យន្តហោះ​របស់​ចិន​ចំនួន ១០ គ្រឿង​ដែល​បាន​ហោះចូល​ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន មួយថ្ងៃ​បន្ទាប់ពី​កោះ​មួយ នេះ​បានប្រកាស​បង្កើន​ប្រាក់​ចំនួន ៩ ពាន់​លាន​ដុល្លារ​សម្រាប់​ការចំណាយ​យោធា ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​ប្រទេស​ចិន​។​

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ដើម្បី​ព្រមាន​យន្តហោះ​ចិន ខណ​ប្រព័ន្ធ​មី​ស៊ី​ល​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ត្រួតពិនិត្យ​យន្តហោះ​ទាំងនោះ​ផងដែរ​។​

យន្តហោះ​ចម្បាំង​ចិន​បាន​ហោះហើរ​ក្នុង​តំបន់​មួយ​នៅ​ជិត​កោះ​ប្រា​តាស (Pratas) ខណ​យន្តហោះ​ប្រឆាំង​នាវាមុជទឹក និង​យន្តហោះ​ឈ្លបយកការណ៍​បាន​ហោះចូល​ទៅក្នុង​ប៉ុស្តិ៍​បា​ស៊ី​នៃ​កោះ​តៃវ៉ាន់ ។​នេះ​បើ​យោងតាម​ផែនទី​ដែល​ក្រសួងការពារជាតិ​តៃវ៉ាន​បានបង្ហាញ​។​

អ្នកនាំពាក្យ​មេបញ្ជាការ​ក្រសួងការពារជាតិ​ចិន នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នាវាចម្បាំង យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ល្បាត និង​ការធ្វើ​សមយុទ្ធ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​រួមគ្នា​របស់​យោធា​ចិន​នៅក្នុង​តំបន់​ផងដែរ​។​.​ភ្នំពេញ​ថ្មី​៕​ប្រភព​៖ ALJAZEERA NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130