ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌូនេស៊ី​រំលឹក​អូស្ត្រាលី​អំពី​ការប្តេជ្ញាចិត្ត​ដើម្បី​រក្សា​សន្តិភាព​រវាង​ប្រទេស​ទាំង ២

ហ្សា​កាតា​៖ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​រំលឹក​ដល់​ប្រទេសជិតខាង​របស់ខ្លួន​គឺ អូស្ត្រាលី អំពី​កាតព្វកិច្ច​ក្នុង​តំបន់​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ បន្ទាប់ពី​ប្រទេស​អូស្ត្រាលី បានប្រកាស​ពី​ការសម្រេចចិត្ត​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ ជាមួយ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួងការបរទេស​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បានផ្ដល់​ជា​យោបល់ សម្រាប់​អូស្ត្រាលី ឲ្យ​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការសម្រេចចិត្ត​ក្នុង​ការទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នេះ​។​

ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដ៏​ធំ​មួយ​នេះ ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុង​ការបន្ត​បំពេញ​កាតព្វកិច្ច​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​ផងដែរ​។​

បណ្ដា​ប្រទេស​ដែល​នៅជាប់​នឹង​ប្រទេស​អូស្ត្រាលី ក៏បាន​លើកទឹកចិត្ត​ដល់​អូស្ត្រាលី រួមទាំង​ភាគី​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​កិច្ចសន្ទនា​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី​។​.​ភ្នំពេញ​ថ្មី​៕ ប្រភព​៖ Xinhua NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130