ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​សាងសង់​ស្ពានថ្ម​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន

ក្រុមការងារ​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ដំណើរការ​សាងសង់​ស្ពាន​ថ្ម​ថ្មី​ជំនួស​ស្ពាន​ចាស់​នៅ​តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន​ឱ្យ​ប្រសើរ​ឡើងវិញ ។

លោក ពុទ្ធ សុទ្ធ មន្ត្រី​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ឱ្យដឹងថា​៖ ស្ពានឈើ​ចាស់​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន បាន​រង​នូវ​ការខូចខាត ចាស់​ទ្រុឌទ្រោម ដោយ​អាកាសធាតុ និង​អាយុកាល​។ ការសាងសង់​ស្ពានថ្ម​ថ្មី​នេះ មាន​ទំហំ​ទទឹង​២.៤​ម៉ែត្រ បណ្ដោយ​ប្រវែង​១២​ម៉ែត្រ ធ្វើ​ពី​បេតុង​ក្រាល​ក្តារ​។​

សូមជម្រាបថា ដំណើរការ​សាងសង់​ស្ពាន​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130