ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​ដែល​ត្រៀម​ហោះហើរ​ទៅ​ជប៉ុន​

កីឡា​៖ ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​ន​រួចរាល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​គ្រោង​នឹង​វិល​ត្រឡប់មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី ១៤ ខែ តុលា ពោលគឺ​នៅ​ថ្ងៃស្អែក​នេះ​។ ការវិល​ត្រឡប់មក​មាតុភូមិ​វិញ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ ត្រូវបាន​បែងចែក​ជា ២ ក្រុម​ផ្សេងគ្នា ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​ត្រូវ​វិលត្រឡប់​មក​មុន ដោយឡែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​នឹងត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ជា​បន្តទៀត​។​.​ភ្នំពេញ​ថ្មី​

ការបន្ត​ដំណើរ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​ទៅកាន់​ប្រទេស​ជប៉ុន​នេះ​គឺ ដើម្បី​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព មុននឹង​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2022 AFC U23 ASIAN CUP ដែល​អ៊ូ​ស​បេ​គី​ស្ថាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ក្រោយនេះ​។

គួរ​បញ្ជាក់ថា កីឡាករ​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​កម្ពុជា ដែល​នឹង​បន្តដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​នោះ​គឺមាន​ទាំងអស់​ចំនួន ២៣ នាក់ ដែល​រួមមាន​កីឡាករ​៖
១. ហ៊ុល គីម​ហ៊ុយ
២. រ៉េត លី​ហេង
៣. វីរៈ ដា​រ៉ា
៤. ទេស សម្បត្តិ
៥. ស រតនា
៦. ញឹម លី​ហ៊ួ​រ
៧. យ៉ើ សា​ហ្វី
៨. សឿត បារាំង
៩. ឡេង ណូ​រ៉ា
១០. ចាន់ សា​រ៉ា​ពេជ្រ
១១. រ័ត្ន សំណាង
១២. លឹម អា​រុណ រ៉េ​មិន
១៣. ជួន ចាន់​ចាវ
១៤. ឡុង ម៉េង​ហាវ
១៥. មិន រតនៈ
១៦. ស៊ិន សុវណ្ណ​មករា​
១៧. ញាណ សុ​ស៊ី​ដាន​
១៨. ជឿន ណា​ចារ​
១៩. អ៊ា​ន ពិសី
២០. លឹម ពិសុទ្ធ​
២១. សៀង ច​ន្ធា​
២២. ណា​រ៉ុង កក្កដា
២៣. គី រី​ណា ៕
​ប្រភព​៖ Marin Football Talk

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130