ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​៖ ខេត្ត​ចន្ថា​បូរី​រង​ការវាយប្រហារ​ដោយ​ជំ​ន់ន​ទឹកភ្លៀង​ធ្ងន់ធ្ងរ​

បាងកក​៖ ទឹកជំនន់ ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ បាន​វាយប្រហារ​សហគមន៍​មួយចំនួន នៅ​ស្រុក​មួង (Muang) នៃ​ខេត្ត ចន្ថា​បូរី (Chanthaburi) កាលពី​យប់​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​តំបន់​នោះ ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ភ្លាមៗ ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​សាលាខេត្ត​។​.​ភ្នំពេញ​ថ្មី​

នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ បាន​រាយការណ៍​ថា សហគមន៍​វាលទំនាប​ដែល​នៅ​ជិត​ភ្នំ ខាវ​សាប (Khao Sa Bab), ព្រែក ខាំ​ណាំ​សៃ (Khlong Nam Sai) និង​ព្រែក​នៅក្បែរនោះ ត្រូវបាន​ជន់​លិច បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា នៅក្នុង​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ថៃ​មួយ​នេះ​។ មន្ត្រី​ក្នុង​តំបន់​បាន​សន្មត​ថា​ស្ថានភាព​នេះ​គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​ព្យុះ Lionrock និង Storm Kompasu ។​

គួរ​បញ្ជាក់ថា ទឹកជំនន់​បាន​រាលដាល​ទៅដល់​សហគមន៍​នៅ​តំបន់ មឿង​ចន្ថា​បូរី (Muang Chanthaburi), មឿង​ថា​ចាង (Muang Tha Chang), ផ្លាប់​ផ្លា​យ​ណា​រ៉ា​យ (Phlab Phla Narai) និង សាលាក្រុង​កោះ​ឃាង (Koh Khwang) ផងដែរ​។​

យោងតាម​ការបញ្ជាក់រ​បស់​ក្រសួង​ធនធានទឹក​ថៃ បាន​ឲ្យ​ដឹងថា​ខេត្ត ចន្ថា​បូរី Chanthaburi នេះ​ស្ថិត​ក្នុងចំណោម​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ថៃ ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ ដោយសារ​រដូវ​មូសុង ដែល​គ្របដណ្តប់​នៅ​តំបន់​ខាងកើត និង​តំបន់​ជាប់​នោះ រហូតដល់​ថ្ងៃ​សៅរ៍​៕
​ប្រភព​៖ Bangkok POST

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130