ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុមហ៊ុន Merck កំពុង​បញ្ជូន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ Molnupiravir ទៅ​ប្រទេស​ជប៉ុន​

តូ​ក្យូ​៖ ថ្នាំ​គ្រាប់​លេប​ព្យាបាល​ជំងឺ​កូ​វីដ -១៩ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Merck កំពុង​បង្កើន​ក្តីសង្ឃឹម សម្រាប់​ការព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ​លើកដំបូង ដែល​អាចជួយ​សម្រួល​ដ​ល់​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ជួយ​ទប់ស្កាត់​ការវិវត្ត​នៃ​ជំងឺ​ទៅរក​សភាព​ធ្ងន់ធ្ងរ ហើយ​អង្គភាព​របស់ខ្លួន​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ក៏​កំពុងធ្វើការ ដើម្បី​ទទួលបាន​ការយល់ព្រម​ចំពោះ​ថ្នាំ Molnupiravir នៅ​ដើម​ឆ្នាំក្រោយ​។​.​ភ្នំពេញ​ថ្មី​

ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន​ដែលជា​ដៃគូ Ridgeback Biotherapeutics បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ច័ន្ទ​ថា ពួកគេ​បានដាក់​ពាក្យ​ស្នើរ​សុំ​ទៅកាន់​អង្គការ​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) ដើម្បី​សុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​សម្រាប់​ថ្នាំ Molnupiravir ដែលជា​ថ្នាំ​ប្រឆាំងនឹង​វីរុស​កូ​វីដ ១៩ ប្រភេទ​គ្រាប់​លេប​។​

ដោយឡែក នាយក​តំណាង​ឲ្យ​ក្រុមហ៊ុន​ឱសថ​ជប៉ុន MSD លោក Hiromichi Shirasawa បាន​និយាយថា ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន MSD របស់​ជប៉ុន កំពុងតែធ្វើការ ដើម្បី​នាំយក​ថ្នាំ​នេះ​មកកាន់​ប្រទេស​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​នេះហើយ​។​

លោក​បាន​បន្តថា យើង​កំពុងតែ​បោះជំហាន​ទៅមុខ​លើ​ការអភិវឌ្ឍ​ថ្នាំ Molnupiravir ដើម្បី​ប្រើ​វា​សម្រាប់​ព្យាបាល​នៅតាម​ផ្ទះ ស្រប​ពេលដែល​ក្រុមហ៊ុន​មួយ​នេះ​ក៏មាន​បំណង​សុំ​ការអនុម័ត​នៅ​ប្រទេស​ជប៉ុន កាលពីដើមឆ្នាំ​កន្លងទៅនេះ​។​ទន្ទឹម​នោះ មកដល់ពេលនេះ​ក្រុមហ៊ុន​ក៏​បាននិងកំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​លើ​កិច្ចសន្យា​ផ្គត់ផ្គង់​ផងដែរ​៕
​ប្រភព​៖ Nikkei NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130